ក្រុមហ៊ុន Star Music នឹងធ្វើឱ្យឧស្សាហកម្មតន្ត្រីរង្គោះរង្គើជាមួយនឹងការចែកចាយចម្រៀងប្រកបដោយភាពច្នៃប្រឌិត

ក្រុមហ៊ុន Star Music ជាក្រុមហ៊ុនចែកចាយតន្រ្តីដែលឈានមុខគេ នៅក្នុងព្រះរាជាណាចក្រកម្ពុជា និង បន្តធ្វើបដិវត្តឧស្សាហកម្មតូរ្យតន្ត្រី

ដោយជួយដល់សិល្បករ ផលិតកម្ម និងម្ចាស់សិទ្ធិឈានទៅដល់កម្រិតមួយថ្មី ជាមួយនឹងបច្ចេកវិទ្យាចែកចាយលក្ខណៈសកល ។

ក្រុមហ៊ុន Star Music នឹងក្លាយទៅជាតំណាងចែកចាយតូរ្យតន្ត្រីដ៏ធំមួយក្នុងចំណោមក្រុមហ៊ុនឈានមុខគេជាច្រើនទៀត ដោយនាំមកជូននូវភាពច្នៃប្រឌិតដែលត្រូវបានធ្វើវិចិត្រកម្មយ៉ាងល្អ ដើម្បីជួយទៅដល់ភាគីពាក់ព័ន្ធ ឈោងចាប់ទស្សនិកជនគោលដៅនៅទូទាំងសកលលោក។ ក្រុមហ៊ុន Star Music ត្រូវបានគេផ្តល់កិត្តិសព្ទថាជា «ក្រុមហ៊ុនចែកចាយតូរ្យតន្ត្រីដ៏ល្អបំផុតប្រចាំឆ្នាំ» ដែលផ្តល់នូវកម្មវិធីជាច្រើនអនុញ្ញាតឱ្យសិល្បករ តន្រ្តីករ ម្ចាស់សិទ្ធិ ផលិតកម្ម នានានៅក្នុងឧស្សាហកម្មលក់នូវតូរ្យតន្រ្តីរបស់ពួកគេ តាមរយៈតំណាងចែកចាយឌីជីថលដែលមានលក្ខណៈអន្តរជាតិឈានមុខគេ។

ទោះបីជាភាគីពាក់ព័ន្ធបានរួមចំណែកជាច្រើនដើម្បីបំពេញនូវតម្រូវការនានារបស់អ្នកគាំទ្រទូទាំងសកលលោក វិស័យកំសាន្តនៅតែជាវិស័យដែលមានការប្រកួតប្រជែងខ្ពស់និងវិវឌ្ឈឆាប់រហ័ស។ វិស័យតូរ្យតន្រ្តីអាចនឹងជួបនូវការប្រឈមនិងការចាប់អារម្មណ៍ច្រើនពីភាគីពាក់ព័ន្ធនៅលើទីផ្សារ រួមមានសិល្បករ ផលិតករ និង ក្រុមហ៊ុនចែកចាយនានា។ ប្រវត្តិសាស្រ្តបានបង្ហាញថា ដើម្បីបានក្លាយជាតារា គេចាំបាច់ត្រូវការចម្រៀងដែលដាស់អារម្មណ៍ ក៏ដូចជាសមត្ថភាពឈោងចាប់ទស្សនិកជនឱ្យបានច្រើន ឬ ធ្វើឱ្យបទចម្រៀងណាមួយល្បីខ្ទរខ្ទារសុះសាយ ។ ទោះជាយ៉ាងនេះក្តី ការមកដល់នៃបច្ចេកវិទ្យាព័ត៌មានឌីជីថល ទំនងនឹងសម្រួលទៅដល់នីតិវិធីឈោងចាប់ទស្សនិកជនគោលដៅឱ្យមានប្រសិទ្ធភាពនិងចំណាយទាប។ ជាអកុសល សិល្បករជាច្រើនបានខកខានក្នុងការទាញយកនូវគុណតម្លៃនិងអត្ថប្រយោជន៍នៃការចែកចាយតាមលក្ខណៈឌីជីថលដើម្បីឱ្យអាជីពគេឈានទៅដល់កម្រិតមួយថ្មី។ ទាំងនេះជាមូលហេតុដែល ក្រុមហ៊ុន Star Music បានបង្កើតនូវសេវាកម្មចែកចាយបទចម្រៀង «ទូទាំងពិភពលោក» ក្រោមរូបភាពផ្សេងៗគ្នា។

ក្រុមហ៊ុនផលិតកម្មតន្រ្តីបានសហការជាមួយក្រុមហ៊ុនដែលមានកេរ្តិ៍ឈ្មោះធំៗនៅក្នុងអាជីវកម្មចែកចាយ បង្កើតបានជាស្ពានចម្លងរវាងម្ចាស់សិទ្ធិ ឬ ផលិតករ ជាមួយនឹងក្រុមហ៊ុនតំណាងចែកចាយឌីជីថល ដោយផ្តល់មកនូវសិទ្ធិមិនផ្តាច់មុខទៅដល់តន្រ្តីករ និង ផលិតករដែលនៅតែបន្តរក្សាសិទ្ធិពេញលេញលើស្នាដៃរបស់ពួកគេ។

ក្រុមហ៊ុន ស្តាម្ញូសិក ជាក្រុមហ៊ុនតំណាងចែកចាយតន្រ្តីឌីជីថល ដែលជាក្រុមហ៊ុនខ្មែរ មានគោលដៅជួយទៅដល់សិល្បករឯករាជ្យ ម្ចាស់សិទ្ធិ ផលិតកម្ម ដើម្បីបង្កើនការទទួលស្គាល់នៅក្នុងអាជីពតន្រ្តី និង បង្កើនប្រាក់ចំណូលដល់ពួកគេ ដោយក្រុមហ៊ុនបានសហការជាមួយវេបសាយលក់បទចម្រៀងល្បីៗទូទាំងពិភពលោកជាង ៣០ រួមមាន iTunes, Apple Music, Spotify, Amazon, Google Play, Sharzam, YouTube, Facebook, ។ល។ ។ ក្រុមហ៊ុន Star Music បានផ្តល់សេវាកម្មចែកចាយដោយគ្មានដែនកំណត់ទៅកាន់សិល្បកររាប់ពាន់នាក់នៅទូទាំងពិភពលោក និង អនុញ្ញាតឱ្យពួកគេបានរហូតដល់ ៧៥% នៃប្រាក់ចំណូលសរុប។

ក្រុមហ៊ុនមានចក្ខុវិស័យ ចែកចាយបទចម្រៀងក្នុងទម្រង់ឌីជីថលទៅកាន់ពិភពលោក ដើម្បីធានាបានថា រាល់លាភការពីការប្រើប្រាស់បទចម្រៀងនឹងត្រូវផ្ដល់ជូនសិល្បករ​ និងម្ចាស់សិទ្ធិត្រឡប់មកវិញ។ ហើយក្រុមហ៊ុនមានបំណង ដើម្បីជួយសិល្បករ តន្រ្តីករ ផលិតកម្ម ម្ចាស់សិទ្ធិ នូវការការពារកម្មសិទ្ធិបញ្ញាលើបទចម្រៀងនៅលើប្រពន្ធអ៊ីនធើណែត និង ការការពារពីការប្រើប្រាស់ដោយគ្មានការអនុញ្ញាតគ្រប់ទម្រង់ទាំងអស់។ ជាពិសេស ក្រុមហ៊ុនមានលទ្ធភាព និង បច្ចេកវិទ្យា​អាចទាញយកប្រាក់កម្រៃពីការប្រើប្រាស់បទចម្រៀងក្នុងបណ្ដាញសង្គមយូធូប និង វេហ្វេសបុក ដោយយកមកជូន ម្ចាស់សិទ្ធិ ផលិតកម្ម អ្នកចម្រៀង នូវប្រាក់កម្រៃទាំងអស់នោះ។

ក្រុមហ៊ុន បានបន្តទទួលបានការកោតសរសើរជាច្រើនត្រីមាស ដែលទាំងនេះបានមកពីការច្របាច់បញ្ចូលនៃគុណភាព ភាពល្អពេញលេញ ស្របច្បាប់ និង សេវាកម្មល្អ។

សម្រាប់ព័ត៌មានបន្ថែមពី ក្រុមហ៊ុន Star Music និងសេវាកម្មដែលមាន សូមអញ្ជើញចូលទៅកាន់ https://thestarmusic.com

អំពីក្រុមហ៊ុន Star Music

ក្រុមហ៊ុន ស្តា ផាប់ប្លីស៊ីង សឹលូសិន ឯ.​ក ហៅកាត់ថា “ស្តាម្ញូសិក” ជាអ្នកចែកចាយបទចម្រៀង ជាផ្លេតហ្វមគ្រប់គ្រងបទចម្រៀង និងជាសេវាកម្មរកប្រាក់ចំណូល ដែលគ្របដណ្ដប់លើសេចក្ដីត្រូវការរបស់ម្ចាស់សិទ្ធិ។  ក្រុមហ៊ុនបានចុះបញ្ចីនៅក្រសួងពាណិជ្ជកម្ម ក្រោមលេខ៖ 00052287 និង បានចុះបញ្ជីនៅអគ្គនាយកដ្ឋានពន្ធដារ លេខអត្តសញ្ញាណកម្មសារពើពន្ធ៖ K008-902002121

ទាក់ទងព័ត៌មាន

ឈ្មោះក្រុមហ៊ុន៖ ស្តាម្ញូសិក Star Music

សូ សុភក្តិ

អាសយដ្ឋាន៖ ផ្ទះលេខ២៥បេ ផ្លូវលេខ១០១ សង្កាត់ស្វាយប៉ាក

ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ១២១០៩ ព្រះរាជាណាចក្រកម្ពុជា

ទូរសព្ទ៖ +៨៥៥ ៨៧ ៩៧ ២១ ៥៦/០៨៨ ៤២ ៣២ ៣៤៦

អ៊ីម៉ែល៖ support@thestarmusic.com

គេហទំព័រ៖ https://thestarmusic.com  

Leave A Comment

You must be logged in to post a comment.