ក្រុមហ៊ុន Star Music ជាក្រុមហ៊ុនចែកចាយតន្រ្តីដែលឈានមុខគេ នៅក្នុងព្រះរាជាណាចក្រកម្ពុជា និង បន្តធ្វើបដិវត្តឧស្សាហកម្មតូរ្យតន្ត្រី ដោយជួយដល់សិល្បករ ផលិតកម្ម និងម្ចាស់សិទ្ធិឈានទៅដល់កម្រិតមួយថ្មី ជាមួយនឹងបច្ចេកវិទ្យាចែកចាយលក្ខណៈសកល ។ ក្រុមហ៊ុន Star Music នឹងក្លាយទៅជាតំណាងចែកចាយតូរ្យតន្ត្រីដ៏ធំមួយក្នុងចំណោមក្រុមហ៊ុនឈានមុខគេជាច្រើនទៀត ដោយនាំមកជូននូវភាពច្នៃប្រឌិតដែលត្រូវបានធ្វើវិចិត្រកម្មយ៉ាងល្អ ដើម្បីជួយទៅដល់ភាគីពាក់ព័ន្ធ ឈោងចាប់ទស្សនិកជនគោលដៅនៅទូទាំងសកលលោក។ ក្រុមហ៊ុន Star Music ត្រូវបានគេផ្តល់កិត្តិសព្ទថាជា «ក្រុមហ៊ុនចែកចាយតូរ្យតន្ត្រីដ៏ល្អបំផុតប្រចាំឆ្នាំ» ដែលផ្តល់នូវកម្មវិធីជាច្រើនអនុញ្ញាតឱ្យសិល្បករ តន្រ្តីករ ម្ចាស់សិទ្ធិ ផលិតកម្ម នានានៅក្នុងឧស្សាហកម្មលក់នូវតូរ្យតន្រ្តីរបស់ពួកគេ តាមរយៈតំណាងចែកចាយឌីជីថលដែលមានលក្ខណៈអន្តរជាតិឈានមុខគេ។ ទោះបីជាភាគីពាក់ព័ន្ធបានរួមចំណែកជាច្រើនដើម្បីបំពេញនូវតម្រូវការនានារបស់អ្នកគាំទ្រទូទាំងសកលលោក វិស័យកំសាន្តនៅតែជាវិស័យដែលមានការប្រកួតប្រជែងខ្ពស់និងវិវឌ្ឈឆាប់រហ័ស។ វិស័យតូរ្យតន្រ្តីអាចនឹងជួបនូវការប្រឈមនិងការចាប់អារម្មណ៍ច្រើនពីភាគីពាក់ព័ន្ធនៅលើទីផ្សារ រួមមានសិល្បករ ផលិតករ និង ក្រុមហ៊ុនចែកចាយនានា។ ប្រវត្តិសាស្រ្តបានបង្ហាញថា ដើម្បីបានក្លាយជាតារា គេចាំបាច់ត្រូវការចម្រៀងដែលដាស់អារម្មណ៍ ក៏ដូចជាសមត្ថភាពឈោងចាប់ទស្សនិកជនឱ្យបានច្រើន ឬ ធ្វើឱ្យបទចម្រៀងណាមួយល្បីខ្ទរខ្ទារសុះសាយ ។ ទោះជាយ៉ាងនេះក្តី ការមកដល់នៃបច្ចេកវិទ្យាព័ត៌មានឌីជីថល ទំនងនឹងសម្រួលទៅដល់នីតិវិធីឈោងចាប់ទស្សនិកជនគោលដៅឱ្យមានប្រសិទ្ធភាពនិងចំណាយទាប។ ជាអកុសល សិល្បករជាច្រើនបានខកខានក្នុងការទាញយកនូវគុណតម្លៃនិងអត្ថប្រយោជន៍នៃការចែកចាយតាមលក្ខណៈឌីជីថលដើម្បីឱ្យអាជីពគេឈានទៅដល់កម្រិតមួយថ្មី។ ទាំងនេះជាមូលហេតុដែល ក្រុមហ៊ុន Star Music បានបង្កើតនូវសេវាកម្មចែកចាយបទចម្រៀង «ទូទាំងពិភពលោក» ក្រោមរូបភាពផ្សេងៗគ្នា។ ក្រុមហ៊ុនផលិតកម្មតន្រ្តីបានសហការជាមួយក្រុមហ៊ុនដែលមានកេរ្តិ៍ឈ្មោះធំៗនៅក្នុងអាជីវកម្មចែកចាយ បង្កើតបានជាស្ពានចម្លងរវាងម្ចាស់សិទ្ធិ ឬ ផលិតករ
Recent Comments